ស្វាគមន៍ Urus Pearl Capsule ដែលជាបងធំ ក្នុងត្រកូល Urus និងជារថយន្តប្រភេទ Super SUV ផលិតមកល្អឯកដាច់គេក្នុងចំណោម Urus ទាំងអស់របស់ Lamborghini ឥឡូវវាបានមកដល់ គឹមស្រ៊ុនព្រីមៀមអូតូ យើងខ្ញុំហើយ ។ រថយន្ត Urus Pearl Capsule ផ្តល់នូវ ប្រណិតភាព ជម្រើសពណ៌ដ៏ល្អឥតខ្ចោះ ទាំងផ្នែកខាងក្រៅ និងខាងក្នុង។ Lamborghini Urus Pearl Capsule បាននាំមកនូវការផ្លាស់ប្តូរថ្មីៗ ដោយបានផ្តល់នូវភាពបត់បែននៃរថយន្តប្រភេទ SUV រួមជាមួយនឹងថាមពលដ៏ខ្លាំងក្លានៃការបើកបរ និង អារម្មណ៍ដ៏អស្ចារ្យនៃរថយន្ត SUV ស្ព័រទំនើបមួយនេះ។
ការរចនាម៉ូតរបស់ Pearl Capsule Design Edition ជំនាន់ថ្មីនេះគឺជាជម្រើសដ៏ល្អឯកសម្រាប់ផ្តល់ជូនអតិថិជនក្រោមស្នាដៃរបស់ផ្នែកឌីហ្សាញម៉ូដ Centro Stile របស់ Lamborghini នៅប្រទេសអុីតាលី ដើម្បីបង្ហាញពីការរចនាម៉ូត និងការឌីហ្សាញយ៉ាងល្អប្រណិត ដែលឆ្លុះបញ្ចាំងពីសមត្ថភាពដំណើរការដ៏រំជើបរំជួលនៃរថយន្ត Lamborghini Edition មួយនេះ។
ផ្នែកខាងក្រៅនៃរថយន្ត រចនាឡើងមាន ២ ពណ៌លាយបញ្ចូលគ្នា ផ្សំពី វត្ថុធាតុដ៏កម្រ ភ្លឺ រលោងចំនួន ៤ ស្រទាប់ ប្រៀបបាននឹង គុជដ៏ប្រណិតមួយ ដែលនេះបានបញ្ជាក់ពី អត្តសញ្ញាណរបស់ Lamborghini ដោយមានដូចជា៖ Giallo Inti, Arancio Borealis និង Verde Mantis ជាមួយនឹងដំបូលពណ៌ខ្មៅដ៏រលោង (Diffuser) នៅផ្នែកខាងក្រោយ និងកាងផ្នែកខាងមុខ (Spoiler lip) ។
បន្ថែមលើ សឺមុំាង ពណ៌ប្រផេះគ្រើម ប្រភេទស្ព័រ មាន យ៉ាន់កង់ ពណ៌ខ្មៅរលោងថែមទាំងមានរង្វង់ពណ៍ ព័ទ្ធជុំវិញយ៉ាន់កង់ទំហំ 23” រួមជាមួយនឹងពណ៌តួរថយន្តដ៏ស្រស់ឆើតឆាយ។ ចំណែកផ្នែក ខាងក្នុងគឺជាបន្សំនៃពណ៌ពីរយ៉ាងល្អឥតខ្ចោះដែលមានទ្រនាប់ពូកដេររាងដូច ឆកោនជាអក្សរ Q-Citura ជាមួយនឹងការរចនា Logo នៅលើកៅអី រួមទាំង Carbon Fibre លាយជាមួយ អាលុយមីញ៉ូមខ្មៅ Black anodized aluminum។ មានតែ Pearl Capsule តែមួយគត់ដែលបំពាក់ទៅដោយកៅអីប្រើថាមពលអគ្គីសនីដែលជាជម្រើសពេញលេញ មានលំហូរខ្យល់ចេញចូល ជាមួយនឹងស្បែក Alcantara ដែលផ្តល់នូវផាសុកភាពខ្លាំងមែនទែន៕